១ របាក្សត្រ 14:1-8 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ហ៊ីរ៉ាម​ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​គាល់​ព្រះ‌បាទ​ដាវីឌ ដោយ​នាំ​ឈើ​តា​ត្រៅ ជាង​ដាប់​ថ្ម និង​ជាង​សំណង់ ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។

2. ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ទ្រង់​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​រាជ​សម្បត្តិ​របស់​ទ្រង់​ចម្រុង‌ចម្រើន​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ‌សារ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

3. នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​បាន​យក​មហេសី​ផ្សេងៗ​ទៀត ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។

4. បុត្រ​របស់​ស្ដេច ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​នាម​ដូច​ត​ទៅ: សាំមួរ សូបាប់ ណាថាន សាឡូម៉ូន

5. យីបហារ អេលី‌សួ អែល‌ផាលេត

6. ណូកា នេផេក យ៉ាភា

7. អេលី‌សាម៉ា បេលី‌យ៉ាដា និង​អេលី‌ផាលេត។

8. កាល​ជន‌ជាតិ​ភីលីស្ទីន​ឮ​ថា ព្រះ‌បាទ​ដាវីឌ​បាន​ទទួល​ពិធី​ចាក់​ប្រេង​អភិ‌សេក​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល ពួក​គេ​លើក​គ្នា​មក​តាម​ចាប់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​ចេញ​ទៅ​តទល់​នឹង​ពួក​គេ។

១ របាក្សត្រ 14