30. ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម មាន ២០ ៨០០ នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច ហើយមានឈ្មោះល្បីក្នុងក្រុមគ្រួសាររបស់ពួកគេផង។
31. ក្នុងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល មានទាហាន ១៨ ០០០ នាក់ ជាអ្នកដែលគេចាត់ឲ្យទៅប្រកាសអភិសេកព្រះបាទដាវីឌ ជាព្រះមហាក្សត្រ។
32. ក្នុងកុលសម្ព័ន្ធអ៊ីសាខារ មានមេបញ្ជាការ ២០០នាក់ និងពលទាហានដែលនៅក្រោមបង្គាប់របស់ពួកគេ។ អ្នកទាំងនោះសុទ្ធតែចេះសម្គាល់មើលពេលវេលា ហើយដឹងថាតើជនជាតិអ៊ីស្រាអែលត្រូវធ្វើដូចម្ដេចខ្លះ។
33. ក្នុងកុលសម្ព័ន្ធសាប់យូឡូន មាន ៥០ ០០០នាក់ ជាទាហានដែលបានហ្វឹកហាត់ សម្រាប់ចេញទៅច្បាំង។ ពួកគេប្រដាប់អាវុធគ្រប់ប្រភេទ ហើយមានចិត្តមោះមុតត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសឹកសង្គ្រាម។
34. ក្នុងកុលសម្ព័ន្ធណែបថាលី មាននាយទាហាន ១០០០ នាក់ និងពលទាហាន ៣៧ ០០០ នាក់ ប្រដាប់ដោយខែល និងលំពែង។