35. លោកអហ៊ីយ៉ាមជាកូនរបស់លោកសាកើរ អ្នកស្រុកហារ៉ារី លោកអេលីផាលជាកូនរបស់លោកអើរ
36. លោកហេភើរ អ្នកស្រុកមេកេរ៉ា លោកអហ៊ីយ៉ា អ្នកស្រុកពេឡូន
37. លោកហែស្រូ អ្នកស្រុកកើមែល លោកណារ៉ាយជាកូនរបស់លោកអែសបាយ
38. លោកយ៉ូអែលជាប្អូនរបស់លោកណាថាន លោកមីបហាជាកូនរបស់លោកហាគ្រី
39. លោកសេលេកជាជនជាតិអាំម៉ូន លោកណាហារ៉ាយ អ្នកក្រុងបេរ៉ូត ជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា
40. លោកអ៊ីរ៉ា អ្នកស្រុកយេធើរ លោកការេប អ្នកស្រុកយេធើរ
41. លោកអ៊ូរីជាជនជាតិហេត លោកសាបាដជាកូនរបស់លោកអឡាយ
42. លោកអឌីណាជាកូនរបស់លោកស៊ីសា ជាមេដឹកនាំម្នាក់ក្នុងកុលសម្ព័ន្ធរូបេន ដែលមានទាហានសាមសិបនាក់នៅជាមួយ
43. លោកហាណានជាកូនរបស់លោកម៉ាកា លោកយ៉ូសាផាត អ្នកស្រុកមីតនី