១ របាក្សត្រ 11:30-39 Khmer Standard Version (KHSV)

30. លោក​ម៉ាហា‌រាយ អ្នក​ស្រុក​នេថូ‌ផា លោក​ហេលែប​ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​នេថូ‌ផា

31. លោក​អ៊ីតាយ​ជា​កូន​របស់​លោក​រីបាយ អ្នក​ក្រុង​គីបៀន ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន លោក​បេណា‌យ៉ា អ្នក​ស្រុក​ពីរ៉ា‌ថូន

32. លោក​ហ៊ូរ៉ាយ អ្នក​ស្រុក​ណា‌ហាលេ-‌កាអាស លោក​អបៀល អ្នក​ស្រុក​អើរ៉ា‌បា

33. លោក​អាស‌ម៉ាវែត អ្នក​ស្រុក​បាហ៊ូ‌រីម លោក​អេលីយ៉ាបា អ្នក​ស្រុក​ស្អា‌ឡាប៊ីន

34. លោក​ហាសេម​អ្នក​ស្រុក​គីសូន លោក​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​សាកេ អ្នក​ស្រុក​ហារ៉ា‌រី

35. លោក​អហ៊ី‌យ៉ាម​ជា​កូន​របស់​លោក​សាកើរ អ្នក​ស្រុក​ហារ៉ា‌រី លោក​អេលី‌ផាល​ជា​កូន​របស់​លោក​អើរ

36. លោក​ហេភើរ អ្នក​ស្រុក​មេកេ‌រ៉ា លោក​អហ៊ី‌យ៉ា អ្នក​ស្រុក​ពេឡូន

37. លោក​ហែស្រូ អ្នក​ស្រុក​កើមែល លោក​ណារ៉ាយ​ជា​កូន​របស់​លោក​អែស‌បាយ

38. លោក​យ៉ូ‌អែល​ជា​ប្អូន​របស់​លោក​ណាថាន លោក​មីបហា​ជា​កូន​របស់​លោក​ហាគ្រី

39. លោក​សេ‌លេក​ជា​ជន‌ជាតិ​អាំម៉ូន លោក​ណាហា‌រ៉ាយ អ្នក​ក្រុង​បេរ៉ូត ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា

១ របាក្សត្រ 11