23. លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានកំពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកីតម្បាញ។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងមួយប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនេះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។
24. នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីរូប។
25. ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
26. វីរបុរសដ៏អង់អាចឯទៀតៗមាន: លោកអេសាអែលជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណានជាកូនរបស់លោកដូដូរ អ្នកភូមិបេថ្លេហិម
27. លោកសាំម៉ូតអ្នកស្រុកហារ៉ូ លោកហេលេស អ្នកស្រុកពេឡូន
28. លោកអ៊ីរ៉ាជាកូនរបស់លោកអ៊ីកកែស អ្នកក្រុងត្កូអា លោកអបៀស៊ើរអ្នកស្រុកអានាថោត
29. លោកស៊ីបាកាយ អ្នកស្រុកហ៊ូសាយ លោកអ៊ីឡាយ អ្នកស្រុកអហូអា
30. លោកម៉ាហារាយ អ្នកស្រុកនេថូផា លោកហេលែបជាកូនរបស់លោកបាណា អ្នកស្រុកនេថូផា
31. លោកអ៊ីតាយជាកូនរបស់លោករីបាយ អ្នកក្រុងគីបៀន ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន លោកបេណាយ៉ា អ្នកស្រុកពីរ៉ាថូន
32. លោកហ៊ូរ៉ាយ អ្នកស្រុកណាហាលេ-កាអាស លោកអបៀល អ្នកស្រុកអើរ៉ាបា