8. កូនរបស់លោកហាំមានគូស មីសរ៉ែម ពូថ និងកាណាន។
9. កូនរបស់លោកគូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនរបស់លោករ៉ាម៉ាគឺសេបា និងដេដាន់។
10. លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។
11. លោកមីសរ៉ែមបង្កើតជនជាតិលូឌីម ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិធូហ៊ីម
12. ជនជាតិប៉ាទ្រូស៊ីម និងជនជាតិកាសលូហ៊ីម ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ថោរីម។
13. លោកកាណានបង្កើតស៊ីដូន ជាកូនច្បង និងហេត
14. ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី
15. ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនីត
16. ជនជាតិអើវ៉ាឌីត ជនជាតិសេម៉ារីត និងជនជាតិហាម៉ាធីត។
17. កូនរបស់លោកសិមមានអេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូសហ៊ូល កេធើរ និងមែសេក។