44. ពេលព្រះបាទបេឡាសោយទិវង្គតទៅ ព្រះបាទយ៉ូបាប់ ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា ឡើងគ្រងរាជ្យជំនួស។
45. ពេលព្រះបាទយ៉ូបាប់សោយទិវង្គត ព្រះបាទហ៊ូសាម ជាអ្នកស្រុកថេម៉ាន ឡើងគ្រងរាជ្យជំនួស។
46. ពេលព្រះបាទហ៊ូសាមសោយទិវង្គត ព្រះបាទហាដាដ ជាបុត្ររបស់លោកបេដាដ មកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្ដេចនេះហើយដែលវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។
47. ពេលព្រះបាទហាដាដសោយទិវង្គត ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា ឡើងគ្រងរាជ្យជំនួស។
48. ពេលព្រះបាទសាំឡាសោយទិវង្គត ព្រះបាទសូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ ឡើងគ្រងរាជ្យជំនួស។
49. ពេលព្រះបាទសូលសោយទិវង្គត ព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរ ឡើងគ្រងរាជ្យជំនួស។
50. ពេលព្រះបាទបាល-ហាណាន់សោយទិវង្គត ព្រះបាទហាដាដ អ្នកក្រុងប៉ាវ ឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរ៉េត និងជាចៅរបស់លោកមេសាហាប់។
51. បន្ទាប់មក ព្រះបាទហាដាដសោយទិវង្គត។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុមមាន: លោកធីមណា លោកអាល់វ៉ា លោកយេថេត
52. លោកអហូលីបាម៉ា លោកអេឡា លោកពីណូន
53. លោកកេណាស លោកថេម៉ាន លោកមីបសារ
54. លោកម៉ាកឌាល និងលោកអ៊ីរ៉ាម។ លោកទាំងនោះសុទ្ធតែជាមេកន្ទ្រាញរបស់ជនជាតិអេដុម។