40. កូនរបស់លោកសូបាលមាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាម។ កូនរបស់លោកស៊ីបៀនមានអៃយ៉ា និងអណា។
41. កូនរបស់លោកអណាគឺឌីសសុន កូនរបស់លោកឌីសសុន មានហិបដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។
42. កូនរបស់លោកអេស៊ើរមានប៊ីលហន សាវ៉ាន និងយ៉ាកាន។ កូនរបស់លោកឌីសសានគឺអ៊ូស និងអរ៉ាន។
43. មុនពេលមានស្ដេចគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្ដេចដែលគ្រងរាជ្យនៅស្រុកអេដុមមានដូចតទៅ: ព្រះបាទបេឡា ជាបុត្រលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។
44. ពេលព្រះបាទបេឡាសោយទិវង្គតទៅ ព្រះបាទយ៉ូបាប់ ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា ឡើងគ្រងរាជ្យជំនួស។
45. ពេលព្រះបាទយ៉ូបាប់សោយទិវង្គត ព្រះបាទហ៊ូសាម ជាអ្នកស្រុកថេម៉ាន ឡើងគ្រងរាជ្យជំនួស។
46. ពេលព្រះបាទហ៊ូសាមសោយទិវង្គត ព្រះបាទហាដាដ ជាបុត្ររបស់លោកបេដាដ មកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្ដេចនេះហើយដែលវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។
47. ពេលព្រះបាទហាដាដសោយទិវង្គត ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា ឡើងគ្រងរាជ្យជំនួស។