26. លោករេហ៊ូវជាឪពុករបស់លោកសេរូក លោកសេរូកជាឪពុករបស់លោកណាឃរ លោកណាឃរ ជាឪពុករបស់លោកថេរ៉ា
27. លោកថេរ៉ាជាឪពុករបស់លោកអាប់រ៉ាម ពោលគឺលោកអប្រាហាំ។
28. កូនរបស់លោកអប្រាហាំមានលោកអ៊ីសាក និងលោកអ៊ីស្មាអែល។
29. ពូជពង្សរបស់លោកអ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូតជាកូនច្បង កេដារ អ័ឌបែល មីបសាម
30. មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ ថេម៉ា
31. យេធើរ ណាភីស និងកេដម៉ា។ អ្នកនោះសុទ្ធតែជាកូនរបស់លោកអ៊ីស្មាអែល។
32. រីឯកូនរបស់នាងកិទូរ៉ា ជាប្រពន្ធចុងរបស់លោកអប្រាហាំ មានស៊ីមរ៉ាន យ៉ុកសានមីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ កូនរបស់លោកយ៉ុកសាន គឺសាបា និងដេដាន់។
33. កូនរបស់លោកម៉ាឌានគឺអេផា អេភើរ ហេណុក អប៊ីដា និងអែលផ្អា។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់នាងកិទូរ៉ា។
34. លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាកហើយកូនរបស់លោកអ៊ីសាក គឺលោកអេសាវ និងលោកអ៊ីស្រាអែល។
35. កូនរបស់លោកអេសាវ មានអេលីផាស រេហួល យេអ៊ូស យ៉ាឡាម និងកូរេ។
36. កូនរបស់អេលីផាសមាន ថេម៉ាន អូម៉ារ សេផូ កេថាម កេណាស ធីមណា និងអាម៉ាឡេក។
37. កូនរបស់រេហួលមាន ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។
38. កូនរបស់លោកសៀរមានឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេស៊ើរ និងឌីសសាន។
39. កូនរបស់លោកឡូថានមាន ហូរីនិងហោម៉ាម។ ប្អូនស្រីរបស់លោកឡូថាន ឈ្មោះនាងធីមណា។