22. អេបាល អប៊ីម៉ែល សេបា
23. អូភៀរ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។
24. លោកសិម ជាឪពុករបស់លោកអើបាកសាឌ លោកអើបាកសាឌជាឪពុករបស់លោកសេឡា
25. លោកសេឡាជាឪពុករបស់លោកហេប៊ើរ លោកហេប៊ើរជាឪពុករបស់លោកផាលេក លោកផាលេកជាឪពុករបស់លោករេហ៊ូវ
26. លោករេហ៊ូវជាឪពុករបស់លោកសេរូក លោកសេរូកជាឪពុករបស់លោកណាឃរ លោកណាឃរ ជាឪពុករបស់លោកថេរ៉ា
27. លោកថេរ៉ាជាឪពុករបស់លោកអាប់រ៉ាម ពោលគឺលោកអប្រាហាំ។
28. កូនរបស់លោកអប្រាហាំមានលោកអ៊ីសាក និងលោកអ៊ីស្មាអែល។
29. ពូជពង្សរបស់លោកអ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូតជាកូនច្បង កេដារ អ័ឌបែល មីបសាម
30. មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ ថេម៉ា
31. យេធើរ ណាភីស និងកេដម៉ា។ អ្នកនោះសុទ្ធតែជាកូនរបស់លោកអ៊ីស្មាអែល។
32. រីឯកូនរបស់នាងកិទូរ៉ា ជាប្រពន្ធចុងរបស់លោកអប្រាហាំ មានស៊ីមរ៉ាន យ៉ុកសានមីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ កូនរបស់លោកយ៉ុកសាន គឺសាបា និងដេដាន់។