18. លោកអើប៉ាកសាឌបង្កើតសេឡា លោកសេឡាបង្កើតហេប៊ើរ។
19. លោកហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក-ព្រោះនៅជំនាន់នោះ មនុស្សបានបែកចែកផែនដីគ្នា- រីឯប្អូនគាត់ ឈ្មោះយ៉ុកថាន។
20. លោកយ៉ុកថានបង្កើតអាល់-ម៉ូដាដ សេលែប ហាសាម៉ាវ៉ែត យេរ៉ា
21. ហាដូរ៉ាម អ៊ូសាល ឌីកឡា
22. អេបាល អប៊ីម៉ែល សេបា
23. អូភៀរ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។
24. លោកសិម ជាឪពុករបស់លោកអើបាកសាឌ លោកអើបាកសាឌជាឪពុករបស់លោកសេឡា
25. លោកសេឡាជាឪពុករបស់លោកហេប៊ើរ លោកហេប៊ើរជាឪពុករបស់លោកផាលេក លោកផាលេកជាឪពុករបស់លោករេហ៊ូវ