1. លោកអដាំជាឪពុករបស់លោកសេថ លោកសេថជាឪពុករបស់លោកអេណុស
2. លោកអេណុសជាឪពុករបស់លោកកៃណាន លោកកៃណានជាឪពុករបស់លោកម៉ាលេលាល លោកម៉ាលេលាលជាឪពុករបស់លោកយេរេឌ
3. លោកយេរេឌជាឪពុករបស់លោកហេណុក លោកហេណុកជាឪពុករបស់លោកមធូសាឡា លោកមធូសាឡាជាឪពុករបស់លោកឡាម៉េក
4. លោកឡាម៉េកជាឪពុករបស់លោកណូអេ លោកណូអេជាឪពុករបស់លោកសិម លោកហាំ និងលោកយ៉ាផេត។
5. កូនរបស់លោកយ៉ាផេតមានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។
6. កូនរបស់លោកកូមើរមានអាសក្នាស រីផាត និងតូការម៉ា។
7. កូនរបស់លោកយ៉ាវ៉ានមានអេលីសា តើស៊ីស គីទីម និងដូដានីម។
8. កូនរបស់លោកហាំមានគូស មីសរ៉ែម ពូថ និងកាណាន។
9. កូនរបស់លោកគូសមានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនរបស់លោករ៉ាម៉ាគឺសេបា និងដេដាន់។
10. លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។
11. លោកមីសរ៉ែមបង្កើតជនជាតិលូឌីម ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិធូហ៊ីម