១ យ៉ូហាន 1:4-7 Khmer Standard Version (KHSV)

4. យើង​សរសេរ​សេចក្ដី​ទាំង​នេះ​មក​ជូន​បង‌ប្អូន ដើម្បី​ឲ្យ​យើង​មាន​អំណរ​ពេញ​លក្ខណៈ។

5. ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌យេស៊ូ‌គ្រិស្ដ* ហើយ​យក​មក​ជម្រាប​ជូន​បង‌ប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅ: ព្រះ‌ជា‌ម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។

6. ប្រសិន​បើ​យើង​ពោល​ថា យើង​រួម​រស់​ជា​មួយ​ព្រះ‌អង្គ តែ​យើង​បែរ​ជា​រស់ ក្នុង​សេចក្ដី​ងងឹត​ទៅ​វិញ​នោះ យើង​និយាយ​កុហក​ហើយ គឺ​យើង​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ទេ។

7. ប៉ុន្តែ ប្រសិន​បើ​យើង​រស់ឃក្នុង​ពន្លឺ ដូច​ព្រះ‌អង្គ​ផ្ទាល់​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ* រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។

១ យ៉ូហាន 1