១ ពេត្រុស 5:12-14 Khmer Standard Version (KHSV)

12. ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បង‌ប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ានជា​អ្នក​ស្មោះ​ត្រង់​បាន​ជួយ ដើម្បី​លើក​ទឹក​ចិត្ត​បង‌ប្អូន និង​បញ្ជាក់​ប្រាប់​បង‌ប្អូន​ថា បង‌ប្អូន​ពិត​ជា​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់​មែន។

13. ក្រុម‌ជំនុំ*​នៅ​ក្រុង​បាប៊ី‌ឡូន សូម​ជម្រាប​សួរ​មក​បង‌ប្អូន ហើយ​លោក​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។

14. ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល។សូម​ឲ្យ​បង‌ប្អូន​ទាំង​អស់ ដែល​រួម​រស់​នឹង​ព្រះ‌គ្រិស្ដ* បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

១ ពេត្រុស 5