22. ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ។
23. ទោះបីគេជេរប្រមាថព្រះអង្គក៏ព្រះអង្គមិនតបតទៅគេវិញដែរព្រះអង្គបានរងទុក្ខលំបាកតែព្រះអង្គពុំបានគំរាមកំហែងគេវិញទេព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។
24. ព្រះគ្រិស្ដ*បានផ្ទុកបាប*របស់យើងក្នុងព្រះកាយរបស់ព្រះអង្គដែលជាប់លើឈើឆ្កាងដើម្បីឲ្យយើងលែងជំពាក់ជំពិននឹងបាបតទៅមុខទៀតហើយឲ្យយើងមានជីវិតដោយប្រព្រឹត្តតែអំពើសុចរិត*។បងប្អូនបានជាសះស្បើយដោយសារស្នាមរបួសរបស់ព្រះអង្គ
25. ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេងតែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករកគង្វាល និងអ្នកថែរក្សាព្រលឹងរបស់បងប្អូនវិញហើយ។