1. រីឯវាំងរបស់ស្ដេចវិញ ព្រះបាទសាឡូម៉ូនចំណាយពេលអស់ដប់បីឆ្នាំ ទើបសង់ដំណាក់ទាំងអស់រួចជាស្រេច។
2. ដំបូងបង្អស់ ព្រះរាជាសង់ «ដំណាក់ព្រៃស្រុកលីបង់» មានបណ្ដោយប្រវែងមួយរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ មានសសរបួនជួរធ្វើពីឈើតាត្រៅ ហើយនៅលើសសរមានធ្នឹមធ្វើពីឈើតាត្រៅដែរ។
3. រីឯពិដានវិញក៏ធ្វើពីឈើតាត្រៅដែរ ទ្រដោយធ្នឹមធ្វើពីឈើតាត្រៅសែសិបប្រាំដើម តំរៀបជាបីជួរ គឺក្នុងមួយជួរមានដប់ប្រាំដើម ដែលទ្រដោយសសរទាំងនោះ។
4. នៅតាមជញ្ជាំងសងខាងដំណាក់ មានបង្អួចម្ខាងបីៗ នៅទល់មុខគ្នា។
5. មេ និងក្របរបស់វា មានរាងបួនជ្រុង ម្ខាងបីៗនៅទល់មុខគ្នា។
6. ស្ដេចសង់បន្ទប់ល្វែងមួយមានបណ្ដោយហាសិបហត្ថ ទទឹងសាមសិបហត្ថ ដែលមានតែសសរ។ នៅពីមុខបន្ទប់ល្វែងនោះ មានសសរ និងថែវ។
7. ព្រះរាជាសង់បន្ទប់ល្វែងមួយ ជាកន្លែងគ្រងរាជ្យ និងកាត់ក្ដី មានឈ្មោះថា «ទីនាំងវិនិច្ឆ័យ» ដែលពាសឈើតាត្រៅពីក្រោមរហូតដល់លើ។
8. រីឯដំណាក់សម្រាប់ស្ដេចគង់ក៏សង់ដូចដំណាក់មុនដែរ តែនៅក្នុងទីធ្លាមួយទៀត នៅខាងក្រោយដំណាក់គ្រងរាជ្យ។ ព្រះបាទសាឡូម៉ូនសង់ដំណាក់មួយសម្រាប់ព្រះមហេសី ដែលត្រូវជាបុត្រីរបស់ព្រះចៅផារ៉ោន ដំណាក់នោះក៏សង់ដូចដំណាក់មុនដែរ។