13. ព្រះបាទសាឡូម៉ូនកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល មកធ្វើពលកម្ម
14. ស្ដេចចាត់ពួកគេឲ្យទៅធ្វើការនៅភ្នំលីបង់ តាមវេន ចំនួនមួយម៉ឺននាក់ ក្នុងមួយខែ ក្រោមការត្រួតត្រារបស់លោកអដូនីរ៉ាម។ ពួកគេធ្វើការនៅភ្នំលីបង់មួយខែ ហើយវិលមកនៅផ្ទះវិញពីរខែ។
15. ព្រះបាទសាឡូម៉ូនប្រើមនុស្សចំនួនប្រាំពីរម៉ឺននាក់សម្រាប់លីសែង និងប្រាំបីម៉ឺននាក់សម្រាប់ដាប់ថ្មនៅលើភ្នំ។
16. ក្រៅពីពួកពលករ ព្រះបាទសាឡូម៉ូនតែងតាំងអ្នកទទួលខុសត្រូវចំនួនបីពាន់បីរយនាក់ទៀត សម្រាប់ត្រួតត្រាលើការងាររបស់ពលករផង។
17. ព្រះរាជាបង្គាប់ឲ្យគេគាស់ថ្មធំៗ យកមកដាប់យ៉ាងល្អប្រណីត សម្រាប់ធ្វើគ្រឹះព្រះដំណាក់។
18. ពួកពលកររបស់ព្រះបាទសាឡូម៉ូន និងព្រះបាទហ៊ីរ៉ាម ព្រមទាំងជាងពីស្រុកកេបាលនាំគ្នាដាប់ថ្ម ហើយរៀបចំត្រៀមឈើ និងថ្មសម្រាប់សង់ព្រះដំណាក់។