1. ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចម្ការទំពាំងបាយជូរមួយ នៅជិតរាជវាំងព្រះបាទអហាប់ ជាស្ដេចនៅក្រុងសាម៉ារី។
2. ថ្ងៃមួយ ព្រះបាទអហាប់មានរាជឱង្ការទៅកាន់លោកណាបោតថា៖ «ចូរប្រគល់ចម្ការទំពាំងបាយជូររបស់អ្នកមកឲ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់ឲ្យតាមតម្លៃចម្ការ»។
3. លោកណាបោតទូលព្រះបាទអហាប់ថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីចុះ ថាទូលបង្គំគ្មានសិទ្ធិប្រគល់ដីដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ»។