១ ពង្សា‌វតារ‌ក្សត្រ 20:42-43 Khmer Standard Version (KHSV)

42. គាត់​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​លែង​មនុស្ស​ដែល​យើង​បាន​កាត់​ទោស​ប្រហារ​ជីវិត អ្នក​ត្រូវ​ស្លាប់​ជំនួស​គេ ហើយ​ប្រជា‌រាស្ត្រ​របស់​អ្នក​ក៏​ត្រូវ​ស្លាប់​ជំនួស​ប្រជា‌រាស្ត្រ​របស់​គេ​ដែរ»។

43. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​យាង​ត្រឡប់​ទៅ​វាំង នៅ​ក្រុង​សាម៉ារី ទាំង​មួម៉ៅ និង​ក្រេវ‌ក្រោធ។

១ ពង្សា‌វតារ‌ក្សត្រ 20