១ ពង្សា‌វតារ‌ក្សត្រ 2:43-46 Khmer Standard Version (KHSV)

43. ហេតុ​អ្វី​បាន​ជា​លោក​មិន​គោរព​តាម​ពាក្យ​ដែល​លោក​បាន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់? ហេតុ​អ្វី​បាន​ជា​លោក​មិន​ធ្វើ​តាម​បទ‌បញ្ជា​ដែល​យើង​បាន​បង្គាប់​លោក?»។

44. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​លោក​នឹក​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង​ឬ​ទេ? ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​លោក តាម​អំពើ​អាក្រក់​ដែល​លោក​បាន​ប្រព្រឹត្ត។

45. ប៉ុន្តែ យើង​សាឡូម៉ូន​នឹង​ទទួល​ព្រះ‌ពរ ហើយ​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ​នឹង​រឹង‌មាំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​រហូត​ត​រៀង​ទៅ»។

46. ស្ដេច​ចេញ​បញ្ជា​ឲ្យ​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ចេញ​ទៅ​ប្រហារ​ជីវិត​លោក​ស៊ី‌ម៉ៃ។ រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ក៏​នៅ​ស្ថិត‌ស្ថេរ​យ៉ាង​រឹង‌មាំ។

១ ពង្សា‌វតារ‌ក្សត្រ 2