4. នៅគ្រាដែលម្ចាស់ក្សត្រីយេសិបិលសម្លាប់ពួកព្យាការី*របស់ព្រះអម្ចាស់ លោកអូបាឌានាំព្យាការីមួយរយនាក់ទៅពួននៅក្នុងរអាងភ្នំ គាត់ចែកពួកគេជាពីរក្រុម ក្នុងមួយក្រុមមានហាសិបនាក់ ហើយគាត់បានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកផង។
5. ព្រះបាទអហាប់មានរាជឱង្ការទៅកាន់លោកអូបាឌាថា៖ «សូមលោកធ្វើដំណើរទៅមើលតាមប្រភពទឹក និងតាមស្ទឹងទាំងអស់នៅក្នុងស្រុក ក្រែងលោយើងរកបានស្មៅសម្រាប់សេះ និងលា ដើម្បីឲ្យវានៅរស់ ហើយចៀសវាងសម្លាប់សត្វទាំងនេះ»។
6. ដូច្នេះ ពួកគេក៏ចែកតំបន់គ្នា ព្រះបាទអហាប់ធ្វើដំណើរតាមផ្លូវមួយ រីឯលោកអូបាឌាធ្វើដំណើរតាមផ្លូវមួយទៀត។
7. ក្នុងពេលដែលលោកអូបាឌាធ្វើដំណើរ លោកអេលីយ៉ាបានជួបនឹងគាត់។ លោកអូបាឌាមើលលោកអេលីយ៉ាស្គាល់ គាត់ក៏ក្រាបចុះ អោនមុខដល់ដី ហើយពោលថា៖ «លោកម្ចាស់ពិតជាលោកអេលីយ៉ាឬ?»