១ ពង្សា‌វតារ‌ក្សត្រ 18:31-35 Khmer Standard Version (KHSV)

31. លោក​យក​ថ្ម​ដប់‌ពីរ​ដុំ តាម​ចំនួន​កុល‌សម្ព័ន្ធ​កូន​ចៅ​របស់​លោក​យ៉ាកុប។ គឺ​លោក​យ៉ាកុប​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល»។

32. លោក​អេលីយ៉ា​យក​ថ្ម​ទាំង​ដប់‌ពីរ​ដុំ សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ រួច​លោក​ក៏​ជីក​ចង្អូរ​ជុំ‌វិញ​អាសនៈ​នោះ ដែល​មាន​ចំណុះ​អាច​ដាក់​ទឹក​បាន​ពីរ​ប៉ោត។

33. លោក​រៀប​អុស​ដាក់​លើ​អាសនៈ រួច​កាប់​គោ​ជា​ដុំៗ ដាក់​ពី​លើ​អុស​នោះ។

34. លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​បួន​ក្អម ចាក់​លើ​តង្វាយ​ដុត​ទាំង​មូល និង​លើ​អុស​នេះ»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក រួច​ហើយ​លោក​មាន​ប្រសាសន៍​ជា​លើក​ទី​បី​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ធ្វើ​តាម​បង្គាប់​របស់​លោក​ជា​លើក​ទី​បី។

35. ទឹក​ហូរ​ជុំ‌វិញ​អាសនៈ ហើយ​ចង្អូរ​ក៏​មាន​ទឹក​ពេញ​ដែរ។

១ ពង្សា‌វតារ‌ក្សត្រ 18