1. ច្រើនថ្ងៃកន្លងផុតទៅ គឺនៅឆ្នាំទីបីនៃការរាំងស្ងួត ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីយ៉ាថា៖ «ចូរទៅជួបស្ដេចអហាប់ចុះ! យើងនឹងបង្អុរភ្លៀងមកលើផែនដី»។
2. លោកអេលីយ៉ាក៏ចូលទៅគាល់ព្រះបាទអហាប់។ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្រុងសាម៉ារី។
3. ព្រះបាទអហាប់បានឲ្យគេទៅអញ្ជើញលោកអូបាឌា ជាអ្នកទទួលខុសត្រូវក្នុងវាំងមក -លោកអូបាឌាជាមនុស្សគោរពកោតខ្លាចព្រះអម្ចាស់ណាស់។
4. នៅគ្រាដែលម្ចាស់ក្សត្រីយេសិបិលសម្លាប់ពួកព្យាការី*របស់ព្រះអម្ចាស់ លោកអូបាឌានាំព្យាការីមួយរយនាក់ទៅពួននៅក្នុងរអាងភ្នំ គាត់ចែកពួកគេជាពីរក្រុម ក្នុងមួយក្រុមមានហាសិបនាក់ ហើយគាត់បានផ្គត់ផ្គង់ស្បៀងអាហារ និងទឹកផង។
5. ព្រះបាទអហាប់មានរាជឱង្ការទៅកាន់លោកអូបាឌាថា៖ «សូមលោកធ្វើដំណើរទៅមើលតាមប្រភពទឹក និងតាមស្ទឹងទាំងអស់នៅក្នុងស្រុក ក្រែងលោយើងរកបានស្មៅសម្រាប់សេះ និងលា ដើម្បីឲ្យវានៅរស់ ហើយចៀសវាងសម្លាប់សត្វទាំងនេះ»។