១ ពង្សា‌វតារ‌ក្សត្រ 17:1-6 Khmer Standard Version (KHSV)

1. លោក​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេស‌ប៊ី ក្នុង​ស្រុក​កាឡាដ ទូល​ព្រះ‌បាទ​អហាប់​ថា៖ «ទូលបង្គំ​សូម​ទូល​ព្រះ‌ករុណា ក្នុង​នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ទូលបង្គំ​គោរព​បម្រើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើក‌លែង​តែ​ទូលបង្គំ​ទូល​សូម»។

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលីយ៉ា​ថា៖

3. «ចូរ​ចាក​ចេញ​ពី​ទី​នេះ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត ហើយ​ពួន​សំងំ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។

4. អ្នក​អាច​ផឹក​ទឹក​ជ្រោះ ហើយ​យើង​នឹង​ប្រើ​ក្អែក​ពាំ​អាហារ​យក​ទៅ​ឲ្យ​អ្នក​នៅ​ទី​នោះ»។

5. លោក​ក៏​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់ គឺ​លោក​ទៅ​ស្នាក់​អាស្រ័យ​ក្បែរ​ស្ទឹង​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។

6. ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​យក​មក​ឲ្យ​លោក​ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​លោក​បរិភោគ​ទឹក​ជ្រោះ​នោះ។

១ ពង្សា‌វតារ‌ក្សត្រ 17