1. លោកអេលីយ៉ាជាអ្នកភូមិធេសប៊ី ក្នុងស្រុកកាឡាដ ទូលព្រះបាទអហាប់ថា៖ «ទូលបង្គំសូមទូលព្រះករុណា ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដែលទូលបង្គំគោរពបម្រើថា: ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើកលែងតែទូលបង្គំទូលសូម»។
2. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ាថា៖
3. «ចូរចាកចេញពីទីនេះ ធ្វើដំណើរទៅទិសខាងកើត ហើយពួនសំងំនៅក្បែរជ្រោះកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។
4. អ្នកអាចផឹកទឹកជ្រោះ ហើយយើងនឹងប្រើក្អែកពាំអាហារយកទៅឲ្យអ្នកនៅទីនោះ»។
5. លោកក៏ចាកចេញទៅ ហើយធ្វើតាមព្រះបន្ទូលព្រះអម្ចាស់ គឺលោកទៅស្នាក់អាស្រ័យក្បែរស្ទឹងកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។
6. ក្អែកតែងពាំនំបុ័ង និងសាច់យកមកឲ្យលោកទាំងព្រឹកទាំងល្ងាច ហើយលោកបរិភោគទឹកជ្រោះនោះ។
7. បន្តិចក្រោយមក ទឹកជ្រោះក៏រីង ព្រោះគ្មានភ្លៀងធ្លាក់នៅស្រុកនោះទេ។
8. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ាថា៖
9. «ចូរក្រោកឡើងធ្វើដំណើរទៅសារិបតា ជាក្រុងរបស់ជនជាតិស៊ីដូន ហើយស្នាក់អាស្រ័យនៅទីនោះចុះ យើងនឹងបង្គាប់ឲ្យស្ត្រីមេម៉ាយម្នាក់ផ្គត់ផ្គង់អ្នក»។
10. លោកក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសារិបតា។ លុះដល់មាត់ទ្វារក្រុង លោកឃើញស្ត្រីមេម៉ាយម្នាក់កំពុងតែរើសអុស។ លោកហៅស្ត្រីនោះមក ហើយនិយាយទៅកាន់នាងថា៖ «សូមទៅយកទឹកឲ្យខ្ញុំទទួលទានបន្តិច!»។