១ ពង្សា‌វតារ‌ក្សត្រ 16:32-34 Khmer Standard Version (KHSV)

32. ស្ដេច​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ​បាល ក្នុង​វិហារ​របស់​ព្រះ​បាល​ដែល​ស្ដេច​បាន​សង់​នៅ​ក្រុង​សាម៉ារី។

33. ព្រះ‌បាទ​អហាប់​ក៏​បាន​សង់​បង្គោល​ព្រះ​អាសេ‌រ៉ា ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​ពី​ស្ដេច​អ៊ីស្រា‌អែល​មុនៗ បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ។

34. នៅ​ជំនាន់​នោះ លោក​ហ៊ីអែល​ជា​អ្នក​ស្រុក​បេត‌អែល សង់​កំពែង​ក្រុង​យេរីខូ​ឡើង​វិញ។ កាល​គាត់​ចាក់​គ្រឹះ នោះ​អប៊ី‌រ៉ាម​ជា​កូន​ប្រុស​ច្បង​ក៏​ស្លាប់ ហើយ​កាល​គាត់​ដាក់​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ប្រុស​ពៅ​ក៏​ស្លាប់​ដែរ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង តាម​រយៈ​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន។

១ ពង្សា‌វតារ‌ក្សត្រ 16