1. ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងព្រះបាទបាសា តាមរយៈព្យាការីយេហ៊ូវ ជាកូនរបស់លោកហាណានីថា៖
2. «យើងបានលើកអ្នកពីធូលីដី ហើយតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ ប៉ុន្តែ អ្នកដើរតាមផ្លូវរបស់យេរ៉ូបោម ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ឲ្យប្រព្រឹត្តអំពើបាប បណ្ដាលឲ្យយើងខឹង។
3. ហេតុនេះ យើងនឹងលុបបំបាត់អ្នក ព្រមទាំងពូជពង្សចោល។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក បានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាតដែរ។
4. កូនចៅរបស់បាសាដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល នឹងត្រូវត្មាតចឹកស៊ី»។
5. រាជកិច្ចផ្សេងៗរបស់ព្រះបាទបាសា គឺអ្វីៗដែលទ្រង់បានប្រព្រឹត្ត និងវីរភាពដ៏អង់អាចរបស់ស្ដេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
6. កាលព្រះបាទបាសាសោយទិវង្គត គេយកសពទៅបញ្ចុះនៅក្រុងធើសា។ ព្រះបាទអេឡា ជាបុត្រ បានឡើងស្នងរាជ្យ។