នៅស្រុកអេស៊ីប លោកហាដាឌទទួលដំណឹងថា ព្រះបាទដាវីឌសោយទិវង្គត ហើយលោកមេទ័ពយ៉ូអាប់ក៏ទទួលមរណភាពដែរ។ លោកហាដាឌទូលព្រះចៅផារ៉ោនថា៖ «សូមព្រះករុណារាជានុញ្ញាតឲ្យទូលបង្គំត្រឡប់ទៅស្រុករបស់ទូលបង្គំវិញផង»។