1. ព្រះបាទសាឡូម៉ូនស្រឡាញ់ស្ត្រីសាសន៍ដទៃជាច្រើនរូប។ ក្រៅពីបុត្រីរបស់ព្រះចៅផារ៉ោន ស្ដេចមានមហេសីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត។
2. មហេសីទាំងនោះមានដើមកំណើតពីប្រជាជាតិ ដែលព្រះអម្ចាស់បានហាមដល់កូនចៅអ៊ីស្រាអែលថា «អ្នករាល់គ្នាមិនត្រូវរៀបការជាមួយស្ត្រីសាសន៍ទាំងនោះឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នាឲ្យទៅគោរពព្រះរបស់គេជាមិនខាន»។ ព្រះបាទសាឡូម៉ូនចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនោះ ដោយសារតែសេចក្ដីស្នេហា។
3. ព្រះបាទសាឡូម៉ូនមានមហេសីដែលជាបុត្រីរបស់ស្ដេចសាសន៍ដទៃ ចំនួនប្រាំពីររយអង្គ និងស្រីស្នំចំនួនបីរយនាក់។ ពួកមហេសី និងស្រីស្នំរបស់ស្ដេច បានអូសទាញព្រះហឫទ័យស្ដេចចេញពីព្រះជាម្ចាស់។
4. ពេលព្រះបាទសាឡូម៉ូនមានព្រះជន្មកាន់តែចាស់ជរាណាស់ហើយ មហេសី និងស្រីស្នំបានអូសទាញព្រះហឫទ័យស្ដេចឲ្យទៅគោរពព្រះដទៃ។ ព្រះបាទសាឡូម៉ូនលែងស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដូចព្រះបាទដាវីឌជាបិតាទៀតហើយ។
5. ព្រះបាទសាឡូម៉ូនថ្វាយបង្គំព្រះអាសថារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន និងព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។