12. ឥឡូវនេះ ខ្ញុំសូមជូនយោបល់ដល់នាង ដើម្បីសង្គ្រោះជីវិតនាង និងជីវិតសម្ដេចសាឡូម៉ូន ជាបុត្ររបស់នាង។
13. សូមអញ្ជើញចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលដូចតទៅ: “បពិត្រព្រះករុណាជាអម្ចាស់ ព្រះករុណាបានស្បថនឹងខ្ញុំម្ចាស់ថា សាឡូម៉ូន ជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ពីព្រះករុណា។ ហេតុអ្វីបានជាអដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ?”»។
14. លោកណាថានពោលទៀតថា៖ «ពេលនាងទូលស្ដេចចប់ហើយ ខ្ញុំក៏នឹងចូលទៅគាល់ស្ដេចតាមក្រោយដែរ ខ្ញុំនឹងបញ្ជាក់ពាក្យសម្ដីទាំងប៉ុន្មានដែលនាងបានទូលនោះ»។