ពេលនោះ លោកណាថានពោលទៅកាន់នាងបាតសេបា ជាមាតារបស់សម្ដេចសាឡូម៉ូនថា៖ «តើនាងមិនជ្រាបទេថា សម្ដេចអដូនីយ៉ា ជាបុត្ររបស់នាងហាគីត បានតាំងខ្លួនធ្វើជាស្ដេច ប៉ុន្តែ ព្រះបាទដាវីឌជាអម្ចាស់របស់យើងមិនបានជ្រាបទេ។