១ ធីម៉ូថេ 3:1-3 Khmer Standard Version (KHSV)

1. ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា ប្រសិន​បើ​បង‌ប្អូន​ណា​ម្នាក់​ចង់​បាន​មុខ‌ងារ​ជា​អភិបាល គាត់​មាន​បំណង​បំពេញ​មុខ‌ងារ​ដ៏​ប្រសើរ​ហើយ។

2. អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ មិន​ស្រវឹង​ស្រា មាន​ចិត្ត​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន

3. មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។

១ ធីម៉ូថេ 3