១ ថេស្សា‌ឡូនិក 5:11-14 Khmer Standard Version (KHSV)

11. ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បង‌ប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។

12. បង‌ប្អូន​អើយ យើង​សូម​អង្វរ​បង‌ប្អូន​ឲ្យ​ចេះ​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ ក្នុង​ចំណោម​បង‌ប្អូន ជា​អ្នក​នាំ​មុខ​បង‌ប្អូន​ក្នុង​មាគ៌ា​ព្រះ‌អម្ចាស់ និង​អប់រំ​បង‌ប្អូន។

13. ត្រូវ​លើក​តម្លៃ​បង‌ប្អូន​ទាំង​នោះ​ឲ្យ​បាន​ខ្ពស់​បំផុត ទាំង​មាន​ចិត្ត​ស្រឡាញ់ ដោយ​យល់​ដល់​កិច្ចការ​ដែល​គេ​បំពេញ​នោះ​ផង។ ត្រូវ​រស់​នៅ​ឲ្យ​បាន​សុខ​ជា​មួយ​គ្នា។

14. បង‌ប្អូន​អើយ យើង​សូម​ដាស់‌តឿន​បង‌ប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់‌ធ្នាប់ ចូរ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ទ្រ‌ទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ត​អត់‌ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។

១ ថេស្សា‌ឡូនិក 5