១ ថេស្សា‌ឡូនិក 4:14-17 Khmer Standard Version (KHSV)

14. ប្រសិន​បើ​យើង​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​បាន​សោយ​ទិវង្គត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន យើង​ក៏​ជឿ​ថា ព្រះ‌ជាម្ចាស់​នឹង​នាំ​បង‌ប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ ឲ្យ​ទៅ​នៅ​ជា​មួយ​ព្រះ‌អង្គ ដោយ‌សារ​ព្រះ‌យេស៊ូ​ដែរ។

15. យើង​សូម​បញ្ជាក់​ប្រាប់​បង‌ប្អូន តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ថា យើង​ដែល​មាន​ជីវិត​រស់​នៅ​ឡើយ នៅ​ពេល​ព្រះ‌អម្ចាស់​យាង​មក យើង​មិន​ទៅ​មុន​អ្នក​ដែល​បាន​ស្លាប់​នោះ​ទេ

16. ដ្បិត​នៅ​ពេល​មាន​ឮ​ស្នូរ​ជា​សញ្ញា​លាន់​ឡើង ហើយ​នៅ​ពេល​ឮ​សំឡេង​មហា​ទេវតា និង​សំឡេង​ត្រែ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌អម្ចាស់​ផ្ទាល់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។ អស់​អ្នក​ជឿ​លើ​ព្រះ‌គ្រិស្ដ​ដែល​បាន​ស្លាប់​ទៅ​នោះ នឹង​រស់​ឡើង​វិញ​ជា​មុន

17. បន្ទាប់​មក ទើប​ព្រះ‌អម្ចាស់​លើក​យើង​ដែល​នៅ​រស់​នៅ​ឡើយ ឲ្យ​ឡើង​ទៅ​ក្នុង​ពពក*​ជា​មួយ​បង‌ប្អូន​ទាំង​នោះ ដើម្បី​ជួប​នឹង​ព្រះ‌អង្គ​ក្នុង​អាកាស‌វេហាស៍ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​រហូត​ត​ទៅ។

១ ថេស្សា‌ឡូនិក 4