6. ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន មកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូននៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។
7. ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើឲ្យចិត្តយើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្តគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្ដី។
8. ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួនជាមួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។
9. យើងពុំដឹងជារកពាក្យអ្វីមកថ្លែង អរព្រះគុណព្រះជាម្ចាស់អំពីបងប្អូននោះឡើយ ព្រោះតែបងប្អូនធ្វើឲ្យយើងមានអំណររីករាយ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់របស់យើង។
10. ទាំងយប់ ទាំងថ្ងៃ យើងទទូចសូមព្រះអង្គមេត្តាប្រោសឲ្យបានឃើញមុខបងប្អូន ព្រមទាំងប្រទានឲ្យជំនឿរបស់បងប្អូនបានគ្រប់លក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។
11. សូមព្រះជាម្ចាស់ផ្ទាល់ ជាព្រះបិតារបស់យើង និងព្រះយេស៊ូជាអម្ចាស់នៃយើង ទ្រង់រៀបចំផ្លូវឲ្យយើងមករកបងប្អូន។