18. ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្តែ មារ*សាតាំងចេះតែរារាំងដំណើរយើង។
19. បងប្អូនហ្នឹងហើយ ដែលធ្វើឲ្យយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្តិយស នាំឲ្យយើងបានខ្ពស់មុខនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់យេស៊ូ នៅពេលព្រះអង្គយាងមក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។
20. បងប្អូនពិតជាសិរីរុងរឿង និងជាអំណររបស់យើងមែន។