1. តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវ័ក*ទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់របស់យើងទេឬ? តើបងប្អូនមិនមែនជាស្នាដៃរបស់ខ្ញុំ ក្នុងការបម្រើព្រះអម្ចាស់ទេឬ?
2. ទោះបីមានអ្នកខ្លះមិនរាប់ខ្ញុំថាជាសាវ័កក៏ដោយ ក៏បងប្អូនត្រូវតែរាប់ខ្ញុំថាជាសាវ័កដែរ។ ដោយបងប្អូនមានជីវិតរួមជាមួយព្រះអម្ចាស់ បងប្អូនជាភស្ដុតាងបញ្ជាក់ថា ខ្ញុំពិតជាមានមុខងារជាសាវ័កមែន។
3. ខ្ញុំសូមឆ្លើយចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំដូចតទៅនេះ:
4. តើយើងគ្មានសិទ្ធិនឹងទទួលទានបាយទឹកទេឬ?
5. តើយើងគ្មានសិទ្ធិនឹងនាំស្ត្រីម្នាក់ដែលមានជំនឿទៅជាមួយ ដូចសាវ័កឯទៀតៗ ដូចបងប្អូនរបស់ព្រះអម្ចាស់ និងដូចលោកកេផាសទេឬ?
6. ឬមួយមានតែខ្ញុំ និងលោកបារណាបាសប៉ុណ្ណោះទេ ដែលត្រូវតែធ្វើការចិញ្ចឹមជីវិត?
7. មិនដែលមាននរណាបម្រើកងទ័ព ហើយចេញសោហ៊ុយខ្លួនឯងឡើយ មិនដែលមាននរណាដាំទំពាំងបាយជូរ ហើយមិនបរិភោគផ្លែនោះទេ ក៏មិនដែលមាននរណាចិញ្ចឹមហ្វូងសត្វ ហើយមិនពិសាទឹកដោះរបស់សត្វក្នុងហ្វូងនោះដែរ។
8. ខ្ញុំនិយាយដូច្នេះ មិនមែនត្រឹមតែតាមរបៀបរបស់មនុស្សទេ សូម្បីតែក្នុងក្រឹត្យវិន័យ*ក៏មានចែងដូចគ្នាដែរ
9. គឺក្នុងវិន័យរបស់លោកម៉ូសេមានចែងទុកថា: «កុំឃ្លុំមាត់គោ នៅពេលបញ្ជាន់ស្រូវនោះឡើយ»។ តាមពិត ព្រះជាម្ចាស់មិនខ្វល់ខ្វាយនឹងគោទេ