20. នៅពេលព្រះអង្គត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះ តទៅមុខទៀតទៅ។
21. ពេលព្រះអង្គត្រាស់ហៅ បើបងប្អូនជាខ្ញុំបម្រើគេ កុំខ្វល់ខ្វាយអ្វី។ ប៉ុន្តែ បើបងប្អូនអាចរួចខ្លួន ត្រូវឆ្លៀតឱកាសឲ្យបានទៅជាអ្នកជាចុះ
22. ដ្បិតខ្ញុំបម្រើណាដែលព្រះអម្ចាស់ត្រាស់ហៅ ខ្ញុំបម្រើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ចំពោះអ្នកជាណាដែលព្រះអង្គត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបម្រើព្រះគ្រិស្ដ។
23. ព្រះអង្គបានលោះបងប្អូន ដោយបង់ថ្លៃយ៉ាងច្រើន ហេតុនេះសូមកុំបណ្ដោយខ្លួនឲ្យធ្លាក់ទៅជាខ្ញុំបម្រើរបស់មនុស្សទៀតឡើយ។
24. បងប្អូនអើយ កាលព្រះជាម្ចាស់ត្រាស់ហៅបងប្អូន បើបងប្អូនមានភាពយ៉ាងណា ចូរម្នាក់ៗស្ថិតក្នុងភាពនោះ នៅចំពោះព្រះភ័ក្ត្រព្រះអង្គតទៅមុខទៀតទៅ។
25. រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ ក៏ប៉ុន្តែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះរូបខ្ញុំ។
26. ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។
27. បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងឲ្យសោះ! បើបងប្អូនមិនទាន់មានប្រពន្ធ មិនបាច់រកប្រពន្ធទេ។