1. បងប្អូនបានសរសេរសំបុត្រទៅខ្ញុំថា ប្រសិនបើបុរសមិនប៉ះពាល់ស្ត្រីទេនោះ ជាការប្រសើរ។
2. ប៉ុន្តែ ដើម្បីចៀសវាងកុំឲ្យមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ត្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។
3. ប្ដីត្រូវបំពេញករណីយកិច្ចជាប្ដី ចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះ ចំពោះប្ដីវិញដែរ។
4. ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះជារបស់ប្រពន្ធ។
5. មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសម្រាប់អធិស្ឋាន*ប៉ុណ្ណោះ។ រួចហើយ ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោមារ*សាតាំងល្បួងចិត្តបងប្អូន មកពីទ្រាំមិនបាន។
6. ខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិឲ្យបងប្អូន មិនមែនចង់បង្គាប់បងប្អូនទេ។
7. ខ្ញុំចង់ឲ្យមនុស្សទាំងអស់បានដូចខ្ញុំដែរ ក៏ប៉ុន្តែ ម្នាក់ៗបានទទួលព្រះអំណោយទានមួយរៀងៗខ្លួនពីព្រះជាម្ចាស់ ម្នាក់ទទួលយ៉ាងនេះ ម្នាក់ទៀតទទួលយ៉ាងនោះ។
8. ខ្ញុំសូមប្រាប់អស់អ្នកដែលនៅលីវ និងស្ត្រីមេម៉ាយថា គួរតែនៅលីវដូចខ្ញុំទៅល្អជាង។