១ កូរិន‌ថូស 6:13-17 Khmer Standard Version (KHSV)

13. អ្នក​ខ្លះ​ពោល​ថា «ចំណី​អាហារ​សម្រាប់​ចំអែត​ក្រពះ ហើយ​ក្រពះ​សម្រាប់​ទទួល​ចំណី​អាហារ»។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​រំលាយ ទាំង​ចំណី​អាហារ ទាំង​ក្រពះ​ចោល។ រីឯ​រូប​កាយ​វិញ ពុំ​មែន​សម្រាប់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ទេ គឺ​សម្រាប់​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ជា​ម្ចាស់​លើ​រូប​កាយ​ដែរ។

14. ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ‌ជា‌អម្ចាស់ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ដែរ។

15. បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង‌ប្អូន​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​ព្រះ‌គ្រិស្ដ? ដូច្នេះ តើ​គប្បី​ឲ្យ​ខ្ញុំ​យក​សរីរាង្គ​ព្រះ‌គ្រិស្ដ ទៅ​ធ្វើ​ជា​សរីរាង្គ​របស់​ស្ត្រី​ពេស្យា​ឬ?

16. ទេ មិន​បាន​ជា​ដាច់​ខាត! តើ​បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ណា​រួមរ័ក​ជា​មួយ​ស្ត្រី​ពេស្យា អ្នក​នោះ​ក៏​រួម​ជា​រូប​កាយ​តែ​មួយ​របស់​នាង​ដែរ ដ្បិត​មាន​សេចក្ដី​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា «អ្នក​ទាំង​ពីរ​នឹង​ទៅ​ជា​រូប​កាយ​តែ​មួយ»។

17. រីឯ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់ ក៏​មាន​វិញ្ញាណ​តែ​មួយ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

១ កូរិន‌ថូស 6