១ កូរិន‌ថូស 15:1-3 Khmer Standard Version (KHSV)

1. បង‌ប្អូន​អើយ ខ្ញុំ​សូម​រំឭក​បង‌ប្អូន ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង‌ប្អូន ជា​ដំណឹង‌ល្អ​ដែល​បង‌ប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​ស្រាប់​ហើយ។

2. ប្រសិន​បើ​បង‌ប្អូន​មិន​ឃ្លាត​ចាក​ពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង‌ប្អូន​ទេ​នោះ បង‌ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ដំណឹង‌ល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បង‌ប្អូន​មុខ​តែ​ឥត​ប្រយោជន៍។

3. មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បង‌ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។

១ កូរិន‌ថូស 15