5. ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្តែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងព្រះបន្ទូល។ អ្នកថ្លែងព្រះបន្ទូលសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំនុំទើបសំខាន់។
6. បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ទាំងនិយាយភាសាចម្លែកអស្ចារ្យ តើមានប្រយោជន៍អ្វីដល់បងប្អូន? បើខ្ញុំមក ដោយនាំយកសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងប្រាប់ ឬនិយាយអំពីគម្រោងការរបស់ព្រះជាម្ចាស់ឲ្យបងប្អូនដឹង ថ្លែងព្រះបន្ទូល ឬបង្រៀន ទើបមានប្រយោជន៍ដល់បងប្អូនជាង។
7. ប្រសិនបើឧបករណ៍តន្ត្រី ដូចជាខ្លុយ ឬពិណ មានសំឡេងមិនខុសពីគ្នាទេ ធ្វើម្ដេចនឹងឲ្យយើងដឹងថាជាសំឡេងខ្លុយ ឬសំឡេងពិណបាន?
8. បើត្រែបញ្ចេញសំឡេងមិនច្បាស់ តើនរណានឹងរៀបចំខ្លួនទៅច្បាំង?
9. រីឯបងប្អូន ក៏ដូច្នោះដែរ ប្រសិនបើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ តែមិនបកស្រាយន័យទេនោះ ធ្វើម្ដេចនឹងឲ្យគេដឹងសេចក្ដីដែលបងប្អូននិយាយនោះកើត? ដូច្នេះ បងប្អូននិយាយឥតបានការអ្វីសោះ!
10. ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។