១ កូរិន‌ថូស 14:37-40 Khmer Standard Version (KHSV)

37. ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ព្រះ‌បន្ទូល ឬ​ស្មាន​ថា ខ្លួន​ជា​អ្នក​ទទួល​អំណោយ​ទាន​ពី​ព្រះ‌វិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ជូន​មក​បង‌ប្អូន​នេះ ក៏​ជា​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ដែរ

38. ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មិន​ព្រម​ទទួល​ស្គាល់​បទ‌បញ្ជា​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។

39. ហេតុ​នេះ បង‌ប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​ព្រះ‌បន្ទូល ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​ឲ្យ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឡើយ

40. ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​សមរម្យ និង​ដោយ​មាន​សណ្ដាប់‌ធ្នាប់។

១ កូរិន‌ថូស 14