អែសរ៉ា 8:4-19 Khmer Standard Version (KHSV)

4. ក្នុង​អំបូរ​ផាហាត់-‌ម៉ូអាប់ មាន​លោក​អេលី‌យ៉ូណៃ ជា​កូន​របស់​លោក​សេរ៉ា‌ហ៊ា ហើយ​មាន​មនុស្ស​ប្រុស ២០០ នាក់​នៅ​ជា​មួយ​លោក។

5. ក្នុង​អំបូរ​សាទូ​មាន​លោក​សេកា‌នា ជា​កូន​របស់​លោក​យ៉ាហា‌សៀល ហើយ​មាន​មនុស្ស​ប្រុស ៣០០ នាក់ នៅ​ជា​មួយ​លោក។

6. ក្នុង​អំបូរ​អេឌីន​មាន​លោក​អេបេដ ជា​កូន​របស់​លោក​យ៉ូណា‌ថាន ហើយ​មាន​មនុស្ស​ប្រុស ៥០ នាក់​នៅ​ជា​មួយ​លោក។

7. ក្នុង​អំបូរ​អេឡាំ​មាន​លោក​យេសា‌យ៉ា ជា​កូន​របស់​លោក​អថា‌លា ហើយ​មាន​មនុស្ស​ប្រុស ៧០​នាក់​នៅ​ជា​មួយ​លោក។

8. ក្នុង​អំបូរ​សេផា‌ធា​មាន​លោក​សេបា‌ឌា ជា​កូន​របស់​លោក​មីកែល ហើយ​មាន​មនុស្ស​ប្រុស ៨០ នាក់​នៅ​ជា​មួយ​លោក។

9. ក្នុង​អំបូរ​យ៉ូអាប់​មាន​លោក​អូបា‌ឌា ជា​កូន​របស់​លោក​យេហ៊ី‌អែល ហើយ​មាន​មនុស្ស​ប្រុស ២១៨​នាក់​នៅ​ជា​មួយ​លោក។

10. ក្នុង​អំបូរ​បានី​មាន​លោក​សឡូ‌មីត ជា​កូន​របស់​យ៉ូ‌សិភា ហើយ​មាន​មនុស្ស​ប្រុស ១៦០ នាក់​នៅ​ជា​មួយ​លោក។

11. ក្នុង​អំបូរ​បេបៃ​មាន​លោក​សាកា‌រី ជា​កូន​របស់​លោក​បេបៃ ហើយ​មាន​មនុស្ស​ប្រុស​២៨​នាក់ នៅ​ជា​មួយ​លោក។

12. ក្នុង​អំបូរ​អាស‌កាដ​មាន​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ហាកា‌ថាន ហើយ​មាន​មនុស្ស ១១០ នាក់​នៅ​ជា​មួយ​លោក។

13. ក្នុង​អំបូរ​អដូ‌នីកាំ​មាន​លោក​អេលី‌ផាលេត លោក​យីអែល និង​លោក​សេម៉ាយ៉ា​ដែល​ក្មេង​ជាង​គេ ហើយ​មាន​មនុស្ស​ប្រុស ៦០ នាក់​នៅ​ជា​មួយ។

14. ក្នុង​អំបូរ​ប៊ីក‌វ៉ាយ​មាន​លោក​អ៊ូថាយ និង​លោក​សាប៊ូឌ ហើយ​មាន​មនុស្ស​ប្រុស ៧០ នាក់​នៅ​ជា​មួយ​លោក»។

15. «ខ្ញុំ​បាន​ប្រមូល​បណ្ដា‌ជន​ទាំង​នោះ នៅ​ជិត​ព្រែក​ដែល​ហូរ​ឆ្ពោះ​ទៅ​ស្រុក​អាហា‌វ៉ា ហើយ​យើង​បោះ​ជំរំ​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ។ ខ្ញុំ​សង្កេត​ឃើញ​ថា មាន​តែ​ប្រជា‌ជន និង​ក្រុម​បូជា‌ចារ្យ គឺ​ពុំ​ឃើញ​មាន​ក្រុម​លេវី​ទេ។

16. ដូច្នេះ ខ្ញុំ​បាន​ចាត់​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ គឺ​មាន​លោក អេលា‌ស៊ើរ លោក​អើរាល លោក​សេម៉ាយ៉ា លោក​អែល‌ណាថាន លោក​យ៉ា‌រីប លោក​អែល‌ណាថាន លោក​ណាថាន លោក​សាកា‌រី និង​លោក​មស៊ូ‌ឡាម ព្រម​ទាំង​លោក​យ៉ូយ៉ា‌រីប និង​លោក​អែល‌ណាថាន អ្នក​បង្រៀន​វិន័យ

17. ខ្ញុំ​បាន​បង្គាប់​លោក​ទាំង​នោះ​ឲ្យ​ទៅ​ជួប​លោក​អ៊ីដោ ដែល​ជា​មេ​ដឹក​នាំ​នៅ​តំបន់​កា‌សិភា។ ខ្ញុំ​ក៏​បាន​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​ត្រូវ​និយាយ​ជា​មួយ​លោក​អ៊ីដោ និង​បង‌ប្អូន​លោក ជា​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ​ដែល​រស់​នៅ​តំបន់​កា‌សិភា ដើម្បី​ឲ្យ​ពួក​គេ​នាំ​មនុស្ស​មក​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យើង។

18. ដោយ​ព្រះ​ដ៏​សប្បុរស​បាន​ដាក់​ព្រះ‌ហស្ដ​លើ​យើង ពួក​គេ​នាំ​លោក​សេរេ‌ប៊ីយ៉ា​មក​ឲ្យ​ពួក​យើង។ គាត់​ជា​បុរស​ម្នាក់​ដែល​មាន​សុភ‌និច្ឆ័យ ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាស‌លី ដែល​ត្រូវ​ជា​កូន​របស់​លោក​លេវី ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។ គាត់​នាំ​កូន​ប្រុស និង​បង‌ប្អូន​របស់​គាត់​មក​ជា​មួយ​ដែរ ដែល​មាន​ចំនួន ១៨​នាក់។

19. បន្ទាប់​មក មាន​លោក​ហាសាប‌យ៉ា និង​លោក​យេសា‌យ៉ា​ពី​អំបូរ​ម៉្រារី ព្រម​ទាំង​បង‌ប្អូន និង​កូនៗ​របស់​ពួក​គេ ដែល​មាន​ចំនួន ២០ នាក់។

អែសរ៉ា 8