អែសរ៉ា 8:19-26 Khmer Standard Version (KHSV)

19. បន្ទាប់​មក មាន​លោក​ហាសាប‌យ៉ា និង​លោក​យេសា‌យ៉ា​ពី​អំបូរ​ម៉្រារី ព្រម​ទាំង​បង‌ប្អូន និង​កូនៗ​របស់​ពួក​គេ ដែល​មាន​ចំនួន ២០ នាក់។

20. បន្ទាប់​មក​ទៀត មាន​ក្រុម​បម្រើ​ព្រះ‌វិហារ​ចំនួន ២២០​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី។ ពួក​គេ​ជា​កូន​ចៅ​របស់​អស់​អ្នក​ដែល​ព្រះ‌បាទ​ដាវីឌ និង​មេ​ដឹក​នាំ តែង‌តាំង​ឲ្យ​ជួយ​ធ្វើ​ការ​ក្រុម​លេវី។

21. នៅ​ក្បែរ​ព្រែក​អាហា‌វ៉ា​នោះ ខ្ញុំ​បាន​ប្រកាស​ឲ្យ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ដាក់​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ​នៃ​យើង សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​យើង និង​កូន​ចៅ​របស់​យើង ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត ហើយ​ឲ្យ​ទ្រព្យ‌សម្បត្តិ​របស់​យើង​បាន​គង់‌វង្ស​ផង។

22. ខ្ញុំ​នឹក​ខ្មាស​មិន​ហ៊ាន​ទូល​សូម​ព្រះ‌រាជា​ប្រទាន​កង‌ទ័ព​សេះ សម្រាប់​ការពារ​ពួក​យើង នៅ​តាម​ផ្លូវ ក្រែង​លោ​មាន​ខ្មាំង​មក​យាយី​នោះ​ឡើយ ដ្បិត​ពួក​យើង​បាន​ទូល​ព្រះ‌រាជា​ថា ព្រះ​នៃ​យើង​សម្តែង​ព្រះ‌ចេស្ដា និង​ព្រះ‌ហឫទ័យ​សប្បុរស​ការពារ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ តែ​ទ្រង់​ពិរោធ​ដាក់​ទោស​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះ‌អង្គ។

23. ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​តម​អាហារ និង​អង្វរ​រក​ព្រះ​នៃ​យើង ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពួក​យើង។

24. បន្ទាប់​មក ខ្ញុំ​ញែក​បូជា‌ចារ្យ​ដប់‌ពីរ​រូប​ពី​ចំណោម​មេ​ដឹក​នាំ​របស់​ក្រុម​បូជា‌ចារ្យ គឺ​មាន​លោក​សេរេ‌ប៊ីយ៉ា និង​លោក​ហាសាប‌យ៉ា ព្រម​ទាំង​បង‌ប្អូន​របស់​ពួក​លោក​ដប់​រូប​ទៀត។

25. ខ្ញុំ​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ផ្សេងៗ មួយ​ចំណែក​ជូន​អស់​លោក​ទាំង​នោះ គឺ​ចំណែក​ញែក​ចេញ​ពី​តង្វាយ​ដែល​ព្រះ‌រាជា ទី​ប្រឹក្សា មន្ត្រី​របស់​ស្ដេច និង​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ស្រុក​បាន​ថ្វាយ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។

26. ខ្ញុំ​បាន​ប្រគល់​ប្រាក់​ជូន​លោក​ទាំង​នោះ​ចំនួន​ម្ភៃ​តោន វត្ថុ​ធ្វើ​អំពី​ប្រាក់​ចំនួន​បី​តោន មាស​បី​តោន

អែសរ៉ា 8