1. «នេះជាបញ្ជីរាយនាមមេក្រុមគ្រួសារ ដែលវិលត្រឡប់ពីស្រុកបាប៊ីឡូនមកជាមួយខ្ញុំ ក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេស:
2. ក្នុងអំបូរភីនេហាសមានលោកគើសុន។ ក្នុងអំបូរអ៊ីថាម៉ារមានលោកដានីយ៉ែល។ ក្នុងអំបូរដាវីឌមានលោកហាធូស។
3. ក្នុងអំបូរសេកានា និងអំបូរប៉ារ៉ូស មានលោកសាការី ហើយមានមនុស្សប្រុស ១៥០ នាក់នៅជាមួយលោក។
4. ក្នុងអំបូរផាហាត់-ម៉ូអាប់ មានលោកអេលីយ៉ូណៃ ជាកូនរបស់លោកសេរ៉ាហ៊ា ហើយមានមនុស្សប្រុស ២០០ នាក់នៅជាមួយលោក។
5. ក្នុងអំបូរសាទូមានលោកសេកានា ជាកូនរបស់លោកយ៉ាហាសៀល ហើយមានមនុស្សប្រុស ៣០០ នាក់ នៅជាមួយលោក។
6. ក្នុងអំបូរអេឌីនមានលោកអេបេដ ជាកូនរបស់លោកយ៉ូណាថាន ហើយមានមនុស្សប្រុស ៥០ នាក់នៅជាមួយលោក។
7. ក្នុងអំបូរអេឡាំមានលោកយេសាយ៉ា ជាកូនរបស់លោកអថាលា ហើយមានមនុស្សប្រុស ៧០នាក់នៅជាមួយលោក។
8. ក្នុងអំបូរសេផាធាមានលោកសេបាឌា ជាកូនរបស់លោកមីកែល ហើយមានមនុស្សប្រុស ៨០ នាក់នៅជាមួយលោក។
9. ក្នុងអំបូរយ៉ូអាប់មានលោកអូបាឌា ជាកូនរបស់លោកយេហ៊ីអែល ហើយមានមនុស្សប្រុស ២១៨នាក់នៅជាមួយលោក។
10. ក្នុងអំបូរបានីមានលោកសឡូមីត ជាកូនរបស់យ៉ូសិភា ហើយមានមនុស្សប្រុស ១៦០ នាក់នៅជាមួយលោក។
11. ក្នុងអំបូរបេបៃមានលោកសាការី ជាកូនរបស់លោកបេបៃ ហើយមានមនុស្សប្រុស២៨នាក់ នៅជាមួយលោក។
12. ក្នុងអំបូរអាសកាដមានលោកយ៉ូហាណាន ជាកូនរបស់លោកហាកាថាន ហើយមានមនុស្ស ១១០ នាក់នៅជាមួយលោក។
13. ក្នុងអំបូរអដូនីកាំមានលោកអេលីផាលេត លោកយីអែល និងលោកសេម៉ាយ៉ាដែលក្មេងជាងគេ ហើយមានមនុស្សប្រុស ៦០ នាក់នៅជាមួយ។
14. ក្នុងអំបូរប៊ីកវ៉ាយមានលោកអ៊ូថាយ និងលោកសាប៊ូឌ ហើយមានមនុស្សប្រុស ៧០ នាក់នៅជាមួយលោក»។