អែសរ៉ា 7:26-28 Khmer Standard Version (KHSV)

26. អ្នក​ណា​មិន​គោរព​តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក ហើយ​មិន​គោរព​តាម​ច្បាប់​របស់​ស្ដេច​ឲ្យ​បាន​ម៉ត់‌ចត់​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស សម​តាម​ការ​ដែល​ខ្លួន​ប្រព្រឹត្ត គឺ​ទទួល​ទោស​ដល់​ស្លាប់ ឬ​ត្រូវ​និរទេស ឬ​ត្រូវ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ឬ​ត្រូវ​ជាប់​ពន្ធ‌នាគារ»។

27. លោក​អែសរ៉ា​បន្លឺ​សំឡេង​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង ដែល​ព្រះ‌អង្គ​ជំរុញ​ព្រះ‌ហឫទ័យ​ព្រះ‌រាជា ឲ្យ​មាន​បំណង​លើក​កិត្តិយស​ព្រះ‌ដំណាក់​នៃ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។

28. ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដល់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌មហា‌ក្សត្រ ចំពោះ​អស់​លោក​ដែល​ជា​ទី​ប្រឹក្សា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ព្រះ‌រាជា​ទៀត​ផង។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង ហើយ​ប្រមូល​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ»។

អែសរ៉ា 7