សូមព្រះករុណាជ្រាបថា យើងខ្ញុំបានទៅស្រុកយូដា ហើយទៅដល់ព្រះដំណាក់របស់ព្រះដ៏ប្រសើរឧត្ដម។ ពួកគេយកថ្មធំៗមកសង់ព្រះដំណាក់ និងយកឈើមកស៊កក្នុងជញ្ជាំង ធ្វើជាធ្នឹម។ គេធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់ ហើយរីកចម្រើនយ៉ាងឆាប់រហ័សទៀតផង។