កាលពីមុនព្រះចៅនេប៊ូក្នេសាបានរឹបអូសយកគ្រឿងបរិក្ខារអំពីមាស និងប្រាក់ ពីព្រះវិហាររបស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម ទៅដាក់ក្នុងវិហារនៅក្រុងបាប៊ីឡូន។ ក្រោយមក ព្រះចៅស៊ីរូសយកគ្រឿងបរិក្ខារទាំងនោះចេញពីវិហារនៅក្រុងបាប៊ីឡូន ប្រគល់ឲ្យលោកសេសបាសារ ដែលស្ដេចបានតែងតាំងជាទេសាភិបាលរបស់អាណាខេត្តយូដា។