18. សារដែលអស់លោកផ្ញើមកយើងនោះ គេបានបកប្រែ និងអានឲ្យយើងស្ដាប់សព្វគ្រប់ហើយ។
19. យើងបញ្ជាឲ្យគេស្រាវជ្រាវ ហើយឃើញថា តាំងពីដើមរៀងមក អ្នកក្រុងយេរូសាឡឹមតែងតែបង្កចលនាបះបោរ និងឃុបឃិតគ្នាប្រឆាំងនឹងស្ដេចជានិច្ច។
20. កាលពីដើម នៅក្រុងយេរូសាឡឹមនេះ មានស្ដេចខ្លាំងពូកែ គ្រប់គ្រងតំបន់ខាងលិចទន្លេអឺប្រាតទាំងមូល ព្រមទាំងហូតពន្ធដារសួយសារអាករ និងពន្ធផ្លូវទៀតផង។
21. ឥឡូវនេះ ចូរអស់លោកបញ្ជាឲ្យពួកគេបញ្ឈប់កិច្ចការរបស់ខ្លួនទៅ។ ដរាបណាគ្មានបញ្ជាពីយើងទេ គេមិនត្រូវសង់ក្រុងនោះឡើងវិញជាដាច់ខាត។
22. សូមយកចិត្តទុកដាក់នឹងកិច្ចការនេះឲ្យបានដិតដល់ ក្រែងលោផលអាក្រក់កាន់តែរីកធំឡើង នាំឲ្យខាតបង់រាជទ្រព្យ»។
23. កាលគេអានរាជសាររបស់ព្រះចៅអើថាស៊ើកសេសឲ្យលោករេហ៊ូម និងលោកស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូប ស្ដាប់ហើយ អ្នកទាំងនោះក៏ប្រញាប់ប្រញាល់នាំគ្នាទៅក្រុងយេរូសាឡឹម ហើយប្រើកម្លាំងបង្ខំឲ្យជនជាតិយូដាបញ្ឈប់ការសាងសង់ជាបន្ទាន់។